អ៊ុយក្រែនវាយប្រហារដ្រូនយ៉ាងច្រើនសន្ធឹករំខានការបោះឆ្នោតសភារុស្ស៊ី
ថ្ងៃអាទិត្យ ទី២០កញ្ញានេះ ជាថ្ងៃទី៣និងជាថ្ងៃចុងក្រោយ ដែលប្រជាពលរដ្ឋរុស្ស៊ីត្រូវទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភាថ្មី។ ក៏ប៉ុន្តែ ដំណើរការបោះឆ្នោតត្រូវរំខាន ព្រោះតែការវាយប្រហារដ្រូនរាប់រយគ្រឿងរបស់អ៊ុយក្រែន។ គ្រាន់តែនៅតំបន់រដ្ឋធានីម៉ូស្គូ អាជ្ញាធររុស្ស៊ីបាញ់កម្ទេចដ្រូនជិត ២៥០ គ្រឿង។ មនុស្ស ២ នាក់ ស្លាប់ និងជាង ៤០០នាក់ ត្រូវជម្លៀសខ្លួន ចេញពីអគារលំនៅដ្ឋាន១កន្លែង ដែលរងការវាយប្រហារ។
