Depository of News

ក្រសួងការងារស្នើឱ្យសង្គមស៊ីវិលបង្ហាញតួលេខជាក់លាក់ទាក់ទងនឹងការស្រាវជ្រាវស្តីពីប្រាក់ខែកម្មករកម្ពុជា

newsdepo.com · world

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: លោក ស៊ុន មេសា បានស្នើឱ្យអង្គការសង្គមស៊ីវិលកម្ពុជាបង្ហាញតួលេខ និងលក្ខណ:វិនិច្ឆ័យច្បាស់លាស់អំពីការស្រាវជ្រាវពាក់ព័ន្ធនឹងប្រាក់ខែរបស់កម្មករនិយោជិត។ តាមរយៈ​វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃសៅរ៍​ទី១៩ ខែកញ្ញានេះ លោក ស៊ុន មេសា បានលើកឡើងថា ​សង្គមស៊ីវិលគួរមានភាពអព្យាក្រឹត និងការប្រុងប្រយ័ត្ន ព្រោះការស្នើដំឡើងប្រាក់ឈ្នួលដោយមិនមានការវិនិច្ឆ័យច្បាស់លាស់អាចជំរុញឱ្យរោងចក្រសហគ្រាសចាកចេញពីកម្ពុជា ហើយ​នោះជា​​បញ្ហាកាន់តែធំសម្រាប់កម្មករនិយោជិត។ ប្រតិកម្មរបស់អ្នកនាំពាក្យ​ក្រសួងការងារកើតឡើង​បន្ទាប់ពីអង្គការសង្គមស៊ីវិលក្នុងស្រុកចំនួន ១២៥ស្ថាប័នបានចេញសេចក្តីថ្លែងការណ៍រួមនៅថ្ងៃសុក្រទី១៨កញ្ញា​ ដើម្បីគាំទ្រការស្នើដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតក្នុងឆ្នាំ២០២៧៕

Read full article →