រថភ្លើងធ្លាក់ផ្លូវ កំពប់ប្រេងឥន្ធនៈរាប់ពាន់លីត្រ នៅខេត្តបាត់ដំបង
ប្រេងឥន្ធនៈចំនួន ៤ទូបានកំពប់ហូរហៀរតាមបណ្តោយផ្លូវដែក ក្រោយពីរថភ្លើងដឹកប្រេងមួយខ្សែបានក្រឡាប់នៅក្នុងភូមិសាស្ត្រសង្កាត់អូចារ ខេត្តបាត់ដំបង។ នេះបើតាមការបញ្ជាក់របស់លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនមកកាន់វិទ្យុបារាំងអន្តរជាតិ Rfi នៅថ្ងៃអាទិត្យទី១៩ ខែកញ្ញា ឆ្នាំ២០២៦។ បើតាមអ្នកនាំពាក្យរូបនេះ អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធកំពុងចុះដោះស្រាយបញ្ហានេះ ដោយមិនភ្លេចផ្តាំពលរដ្ឋកុំឱ្យនាំគ្នាទៅដងយកប្រេងដែលកំពប់នោះ ដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុ។
