លោកត្រាំថាបានចុះកិច្ចព្រមព្រៀងគ្រប់គ្រងជាអចិន្រ្តៃយ៍លើសន្តិសុខកោះហ្រ្កូអិនឡង់ដ៍
ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំបានប្រកាសនៅថ្ងៃសុក្រទី១៨កញ្ញាថា លោកទើបសម្រេចបានកិច្ចព្រមព្រៀងជាមួយប្រទេសដាណឺម៉ាក និងហ្រ្កូអិនឡង់ដ៍ ដែលនឹងអនុញ្ញាតឲ្យអាមេរិកពង្រឹងវត្តមានទ័ពនៅលើកោះទឹកកកហ្រ្កូអិនឡង់ដ៍ នៅប៉ូលខាងជើង។ ទោះមិនអាចសម្រេចមហិច្ឆតា យកកោះហ្រ្កូអិនឡង់ដ៍មកគ្រប់គ្រងជាកម្មសិទ្ធិផ្តាច់មុខរបស់អាមេរិក ប៉ុន្តែ លោកត្រាំអះអាងថា កិច្ចព្រមព្រៀងនឹងរារាំងមិនឲ្យសត្រូវរបស់អាមេរិកអាចចូលកៀក មកបង្កើតមូលដ្ឋានទ័ព ឬបោះទុនវិនិយោគលើដែនកោះហ្រ្កូអិនឡង់ដ៍។
