តើកម្ពុជាគួរធ្វើដូចម្តេចដើម្បីកុំឱ្យពលរដ្ឋតាមព្រំដែនខ្មែរ-ថៃបន្តរស់នៅក្នុងអារម្មណ៍ភ័យខ្លាច?
នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ពលរដ្ឋមួយចំនួនដែលរស់នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ហាក់មានអារម្មណ៍ភ័យខ្លាច ឬច្របូលជ្រួលច្របល់ជាថ្មី ព្រោះបារម្ភពីការផ្ទុះអាវុធម្តងទៀតរវាងកង ទ័ពថៃ និងកម្ពុជា។ អ្នកតាមដានសង្គមមើលឃើញថា ភាពភ័យខ្លាចបែបនេះបានប៉ះពាល់ដល់សុខភាពផ្លូវចិត្ត និងការប្រកបរបរស់នៅរបស់ពលរដ្ឋ។ អ្នកតាមដានសង្គមកត់សម្គាល់ឃើញថា ក្តីបារម្ភរបស់ពលរដ្ឋបានកើតឡើងដោយសារការទទួលព័ត៌មានបែបវោហាស័ព្ទនយោបាយពីប្រទេស ថៃ និងការមិនទាន់ឃើញលទ្ធផលវិជ្ជមានក្នុងជំនួបរវាងថ្នាក់ដឹកនាំកម្ពុជា និងថៃនាពេលកន្លង មក។ ដោយឡែក មន្ត្រីរដ្ឋាភិបាលកម្ពុជាបានអះអាងអំពីការបន្តស្ថិតនៅចំាជួយប្រជាពលរដ្ឋជានិច្ច ខណៈរដ្ឋាភិបាលបន្តដោះស្រាយជម្លោះព្រំដែនជាមួយថៃតាមយន្តការការទូត និងច្បាប់អន្តរជាតិ។
