លោក នេត្រ ភក្ត្រា៖ ថៃមិនអាចយកបញ្ហាឆបោកអនឡាញមកឈ្លានពានកម្ពុជាបានឡើយ
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃសុក្រ ទី១៨កញ្ញា ឆ្នាំ២០២៦ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ជាថ្មីថាថៃមិនអាចយកឧក្រិដ្ឋកម្មឆបោកបច្ចេកវិទ្យាជាលេសដើម្បីបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា ព្រោះកម្ពុជាក៏ជាអ្នករងគ្រោះដោយសារបញ្ហានេះដែរ។ ការបញ្ជាក់លោក នេត្រ ភក្ត្រា គឺនៅមុនពេលដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទសារព័ត៌មានអន្តរជាតិស្តីពីប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅថ្ងៃទី២៣ និង២៤កញ្ញា សប្តាហ៍ក្រោយ ក្រោមប្រធានបទ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវ៉ាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាស្គេមអនឡាញ»។
