សង្គមស៊ីវិលជាង ១០០ស្ថាប័នគាំទ្រសំណើដំឡើងប្រាក់ឈ្នួលកម្មករកាត់ដេរឱ្យដល់ ២៥០ដុល្លារ
អង្គការសង្គមស៊ីវិលក្នុងស្រុកចំនួន ១២៥ស្ថាប័ននៅថ្ងៃទី១៨កញ្ញា បានចេញសេចក្តីថ្លែងការណ៍រួមគាំទ្រសំណើរបស់សហព័ន្ធសហជីព ក្នុងការស្នើដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតឱ្យដល់ ២៥០.៦៦ដុល្លារក្នុងមួយខែ សម្រាប់ឆ្នាំ២០២៧។ សំណើកំណត់ប្រាក់ឈ្មួលថ្មីនេះ គឺកើនឡើងបន្ថែមចំនួន៤០.៦៦ដុល្លារ ពីលើប្រាក់ឈ្នួលបច្ចុប្បន្នចំនួន ២១០ដុល្លារ។ យោងតាមសេចក្តីថ្លែងការណ៍រួម ការស្នើដំឡើងប្រាក់ឈ្មួលសម្រាប់កម្មករនិយោជិត ពុំមានហេតុផលអ្វីផ្សេងក្រៅពីការធានាដល់ជីវភាពរស់នៅ និងបំពេញតម្រូវការផ្សេងៗរបស់កម្មករនិយោជិត ដ្បិតថា ប្រាក់ឈ្នួលបច្ចុប្បន្នអាចគ្រប់បណ្តប់បានប្រមាណតែ៦០%នៃការចំណាយជាមធ្យមរបស់គ្រួសារកម្មករប៉ុណ្ណោះ។
