បោះឆ្នោតសភានៅរុស្ស៊ី ដែលគណបក្សរុស្ស៊ីរួបរួម របស់លោកពូទីន សង្ឃឹមឈ្នះរួចជាស្រេច
ប្រជាជនរុស្ស៊ីត្រូវចូលរួមបោះឆ្នោតជ្រើសរើសសមាជិកសភាឌូម៉ា ដែលនឹងមានដំណើរការទៅពីថ្ងៃសុក្រនេះរហូតដល់ថ្ងៃអាទិត្យទី២០កញ្ញា។ គណបក្សរុស្ស៊ីរួបរួម របស់លោកពូទីន ត្រូវគេជឿថា នឹងឈ្នះបានសំឡេងភាគច្រើន ជាក់ជាពុំខាន ព្រោះថាគ្មានគណបក្សប្រឆាំងណាមួយ ដែលត្រូវបានអនុញ្ញាតឲ្យចូលរួមប្រកួតប្រជែងឡើយ។ តាមរយៈជ័យជំនះនៃការបោះឆ្នោតនេះ លោកពូទីនចង់ប្រកាសសារទៅកាន់ពិភពលោកថា ប្រជាជនរុស្ស៊ីនៅតែគាំទ្រការដឹកនាំរបស់លោក និងគាំទ្រការធ្វើសង្គ្រាមនៅអ៊ុយក្រែន។
