ក្រសួងរ៉ែផ្អាកផ្តល់អាជ្ញាបណ្ណថ្មីឲ្យក្រុមហ៊ុនផ្តល់សេវាកម្មដំឡើងប្រព័ន្ធថាមពលសូឡា
នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ក្រសួងរ៉ែ និងថាមពល បានប្រកាសផ្អាកឈប់ទទួលពាក្យស្នើសុំអនុញ្ញាតថ្មីសម្រាប់ការផ្តល់សេវាដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ ឬសូឡានៅកម្ពុជា។ ការផ្អាកឈប់ផ្តល់អាជ្ញាបណ្ណឲ្យក្រុមហ៊ុនផ្តល់សេវាដំឡើងប្រព័ន្ធសូឡា ដោយសារតែចំនួនក្រុមហ៊ុនដែលផ្តល់សេវាកម្មនេះ មានចំនួនគ្រប់គ្រាន់សម្រាប់ឆ្លើយតបនឹងតម្រូវការរួចហើយ។
