កម្ពុជាបន្តតវ៉ាចំពោះសកម្មភាពយោធាថៃ ដែលកំពុងឈូសឆាយ ជីកប្រឡាយក្នុងខេត្តឧត្តរមានជ័យ
កម្ពុជាតាមរយៈក្រសួងការបរទេស បានបន្តចេញលិខិតតវ៉ាជាថ្មីទៀត ទៅកាន់ភាគីថៃ ចំពោះសកម្មភាពរំលោភបំពានមកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា តាមបណ្តោយព្រំដែន។ ក្នុងលិខិតតវ៉ាចេញផ្សាយជាសាធារណៈនៅថ្ងៃទី១៧ ខែកញ្ញា ក្រសួងការបរទេសកម្ពុជាបានប្រឆាំងទៅនឹងកងកម្លាំងប្រដាប់អាវុធថៃ ដែលបានប្រើគ្រឿងចក្រ ធុនធ្ងន់ចូលមកឈូសឆាយដី និងជីកប្រឡាយនៅក្បែរបង្គោលព្រំដែនលេខ៩ ត្រង់តំបន់តាទុំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
