អ.ស.ប. ជឿថាអាមេរិកបានធ្វើឧក្រិដ្ឋកម្មសង្គ្រាម ចំណែកអ៊ីរ៉ង់បានធ្វើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
អង្គការសហប្រជាជាតិ បានបង្កើតក្រុមការងារស៊ើបអង្កេតស៊ីជំរៅមួយស្តីពីអ៊ីរ៉ង់។ ថ្ងៃទី១៧កញ្ញា ក្រុមស៊ើបអង្កេតនេះ បានចេញសេចក្តីសន្និដ្ឋានមួយ ដោយអះអាងថាគេបានប្រមូលភស្តុតាងគ្រប់គ្រាន់ ដែលអាចបញ្ជាក់ថាអាមេរិកបានប្រព្រឹតិ្តឧក្រិដ្ឋកម្មសង្គ្រាម នៅក្នុងករណីទម្លាក់គ្រាប់ទៅលើសាលារៀននិងមណ្ឌលកីឡានៅអ៊ីរ៉ង់។ ចំណែកអ៊ីរ៉ង់វិញ បានប្រព្រឹត្តិឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ នៅក្នុងការបង្ក្រាបយ៉ាងឃោរឃៅព្រៃផ្សៃ ទៅលើបាតុកម្មប្រឆាំងរដ្ឋាភិបាល។ របាយការណ៍នេះ នឹងត្រូវបញ្ជូនទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សទីក្រុងហ្សឺណែវ។
