អូស្រ្តាលីប្រកាសរឹតបន្តឹងលក្ខខណ្ឌផ្តល់ទិដ្ឋាការ ដើម្បីដោះស្រាយបញ្ហាគ្មានផ្ទះគ្រប់គ្រាន់សម្រាប់ស្នាក់នៅ
រដ្ឋាភិបាលអូស្រ្តាលី ប្រកាសរឹតបន្តឹងការផ្តល់ទិដ្ឋាការសម្រាប់សិស្សនិស្សិត និងទិដ្ឋាការធ្វើការក្នុងពេលវិស្សមកាលដល់ជនបរទេស ដែលមានបំណងមករៀននិងស្នាក់នៅក្នុងប្រទេសអូស្រ្តាលី។ វិធានការថ្មីនេះ មានគោលដៅកាត់បន្ថយចំនួនជនអន្តោប្រវេសន៍ និងដោះស្រាយបញ្ហាគ្មានផ្ទះស្នាក់នៅ ដែលកំពុងប្រឈមនឹងតម្រូវការខ្ពស់។
