តើគេគួរបញ្ចូលបញ្ហាកោះគុតទៅក្នុងយន្តការផ្សះផ្សាដោយបង្ខំក្រោមយន្តការ UNCLOS ដែរ ឬទេ?
នៅក្នុងកិច្ចប្រជុំផ្សះផ្សាក្រោមយន្តការ UNCLOS លើកទី១ នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាស័ក ភួងកេតកែវបានបញ្ជាក់ច្បាស់ៗថា កិច្ចប្រជុំនេះផ្តោតតែលើការកំណត់ព្រំដែនសមុទ្រ ដោយមិនពាក់ព័ន្ធនឹងអធិបតេយ្យភាពលើកោះគុត ឬព្រំដែនដីគោកទេ។ ចំណែកភាគីកម្ពុជា តាមរយៈរដ្ឋមន្រ្តីការបរទេសលោក ប្រាក់ សុខុន បានបញ្ជាក់ពីបំណងចង់កំណត់ព្រំដែនសមុទ្រតែមួយ និងគ្រប់ជ្រុងជ្រោយជាមួយថៃ ស្របតាមច្បាប់អន្តរជាតិ។ អ្នកជំនាញកិច្ចការអន្តរជាតិយល់ថា ការកំណត់ព្រំដែនសមុទ្រគួរត្រូវពិនិត្យលើឯកសារ និងកិច្ចព្រមព្រៀងពាក់ព័ន្ធដែលកម្ពុជា និងថៃបានធ្វើកន្លងមកដើម្បីកំណត់ខ្សែព្រំដែនសមុទ្រឱ្យបានច្បាស់លាស់។
