សាលាឧទ្ធរណ៍បង្គាប់ឲ្យប្រធានគណបក្សភ្លើងទៀន សងជំងឺចិត្តរដ្ឋាភិបាលកម្ពុជា១,៥លានដុល្លារ
នៅថ្ងៃទី១៦ខែកញ្ញា ឆ្នាំ២០២៦ សាលាឧទ្ធរណ៍ភ្នំពេញ បានរក្សាទុកសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញទុកជាបានការដដែល ពោលនៅតែបង្គាប់ឲ្យ លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន សងជំងឺចិត្តទៅរដ្ឋាភិបាលកម្ពុជាចំនួន ៦ពាន់លានរៀល ប្រហែល១,៥លានដុល្លារ។ នេះជាការកាត់ក្តីក្នុងសំណុំរឿងបរិហាកេរ្ត៍ ដែលមេធាវីរដ្ឋាភិបាលកម្ពុជាប្តឹងលោក ទាវ វណ្ណុល បន្ទាប់ពីប្រធានគណបក្សប្រឆាំងរូបនេះផ្តល់សម្ភាសជាមួយកាសែតជប៉ុនទាក់ទងរឿងនយោបាយនៅកម្ពុជា។
