ភ្លើងឆេះព្រៃនៅឥណ្ឌូណេស៊ី គំរាមអាយុជីវិតសត្វដំរីស៊ូម៉ាត្រា ដែលប្រឈមនឹងការផុតពូជ
ភ្លើងឆេះព្រៃនៅឥណ្ឌូណេស៊ី មិនត្រឹមតែបានលេបត្របាក់ព្រៃឈើ ដីចំការ និងផ្ទះសំបែងប្រជាជនប៉ុណ្ណោះទេ តែវាកំពុងតែគំរាមដល់អាយុជីវិតសត្វដំរីស៊ូម៉ាត្រា ដែលជាពូជសត្វប្រឈមគ្រោះថ្នាក់ផុតពូជ។ យោងតាមអង្គការការពារសត្វព្រៃ Geopix ភ្លើងបានឆេះលេបត្របាក់ព្រៃឈើប្រមាណ ជាង៥សែនហិចតា ដែលជាជំរករបស់សត្វដំរីនៅលើកោះស៊ូម៉ាត្រា។
