លោកស្រីប្រធានគណៈកម្មការអឺរ៉ុប ស្នើឲ្យកាណាដា ក្លាយជា “សមាជិកសហការ” របស់សហភាពអឺរ៉ុប
ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អួរស៊ូឡា វ៉ុនឌែរ ឡេយែន បានស្នើនៅថ្ងៃពុធនេះថា ប្រទេសកាណាដាអាចក្លាយជា «សមាជិកសហការ» ដំបូងគេរបស់សហភាពអឺរ៉ុប។ សំណើនេះត្រូវបានធ្វើឡើងនៅចំពោះមុខនាយករដ្ឋមន្ត្រីកាណាដា លោក ម៉ាក ខារនី ក្នុងពេលដែលលោកបានចូលរួមស្តាប់សុន្ទរកថាប្រចាំឆ្នាំរបស់ប្រធានគណៈកម្មការអឺរ៉ុប នៅសភាអឺរ៉ុប ថ្ងៃទី១៦កញ្ញា។
