អតីតប្រធានាធិបតីហ្វីលីពីនបង្ហាញមុខផ្ទាល់លើកដំបូងនៅតុលាការព្រហ្មទណ្ឌអន្តរជាតិ
អតីតប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌុយទែរតេ បានបង្ហាញមុខផ្ទាល់ជាលើកដំបូងនៅក្នុងសវនាការនៃតុលាការព្រហ្មទណ្ឌអន្តរជាតិក្រុងឡាអេនាថ្ងៃពុធ ទី១៦ កញ្ញានេះ។ សូមជម្រាបជូនថា អតីតមេដឹកនាំហ្វីលីពីនរូបនេះកំពុងប្រឈមនឹងបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិពាក់ព័ន្ធនឹងសង្រ្គាមបង្រ្កាបគ្រឿងញៀនរបស់លោកដែលបានបណ្តាលឲ្យស្លាប់ពលរដ្ឋហ្វីលីពីនរាប់ពាន់នាក់ក្នុងពេលលោកកាន់អំណាច។
