Depository of News

ស្នងការក្រុងថា កំពុងបន្ត​ស្រាវជ្រាវករណីបុរសចំណាស់លួច «គងស្ពាន់» ក្នុងវត្តស្វាយមាស ខណ្ឌកំបូល

newsdepo.com · world

ស្នងការនគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា សមត្ថកិច្ចជំនាញកំពុងពិនិត្យស្រាវជ្រាវបន្ថែមទៀតលើករណីបុរសវ័យ ៦៥ឆ្នាំម្នាក់ដែលបានចូលលួច គងស្ពាន់ ក្នុងវត្តស្វាយមាស នៅ​ខណ្ឌកំបូល រាជធានីភ្នំពេញកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ តែត្រូវសាម៉ីខ្លួនថា ជាការចាប់ច្រឡំមនុស្ស។ យោងតាមការបង្ហោះផ្សាយរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការនគរបាលរាជធានីភ្នំពេញនៅយប់ថ្ងៃទី១៥ ខែកញ្ញា ការចាប់ខ្លួនបុរសវ័យចំណាស់កាលនោះ គឺធ្វើឡើងដោយផ្អែកតាមភស្តុតាង និងសាក្សី​ជាម្ចាស់ដើមបណ្តឹង។ ជុំវិញករណីនេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បញ្ជាក់ថា ក្រសួងមហាផ្ទៃបានចាត់ឱ្យអង្គភាពជំនាញពិនិត្យចាត់វិធានការតាមនីតិវិធី។

Read full article →