លោក ហ៊ុន ម៉ាណែត មិនអនុញ្ញាតឱ្យមានការផ្តល់សេវាព្យាបាលឯកជនក្នុងមន្ទីពេទ្យរបស់រដ្ឋ
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានប្រកាសដាច់ខាតថា នឹងមិនអនុញ្ញាតឱ្យមានការវិនិយោគ ឬការផ្តល់សេវាព្យាបាលឯកជនក្នុងមន្ទីពេទ្យរបស់រដ្ឋ ឬក្រសួងស្ថាប័នរដ្ឋដែលមានសេវាកម្មដូចគ្នា។ ថ្លែងនៅក្នុងពិធីសម្ពោធ និងបើកឱ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យ ហ្លួង ម៉ែ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ លោក ហ៊ុន ម៉ាណែត ថា កម្ពុជាមិនអនុញ្ញាតជាដាច់ខាតចំពោះការស្វែងរកដៃគូឯកជនដើម្បីអភិវឌ្ឍ មិនថានៅពេទ្យបង្អែក និងមណ្ឌលសុខភាព។ ការបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រីធ្វើឡើងបន្ទាប់ពីមានក្រុមហ៊ុនឯកជនក្រៅស្រុកមួយបានស្នើសុំគោលការណ៍យកទីតាំងមួយផ្នែកនៃមន្ទីរពេទ្យរដ្ឋបំពាក់បរិក្ខារ បណ្តុះបណ្តាលបុគ្គលិកពេទ្យរដ្ឋ និងផ្តល់សេវាព្យាបាលជាដើម។ ចំពោះលោក ហ៊ុន ម៉ាណែត ការណ៍នេះអាចប៉ះពាល់ដល់ការពង្រីកសមត្ថភាពរបស់រដ្ឋ និងញែកមិនដាច់រវាងបុគ្គលិកពេទ្យឯកជន និងពេទ្យរបស់រដ្ឋ។
