សង់ត្រាល់៖ ក្នុងរយៈពេលជាង ៩ខែ កម្មករជាង ៣ម៉ឺន៥ពាន់នាក់បានរងគ្រោះក្នុងវិវាទការងារ
ក្នុងរយៈពេលជាង ៩ខែនៃឆ្នាំ២០២៦ មានកម្មករប្រមាណជាង ៣ម៉ឺន៥ពាន់ បានរងគ្រោះក្នុងវិវាទការងារក្នុងប្រទេសកម្ពុជា។ នេះជារបាយការណ៍កត់ត្រាដោយអង្គការសង់ត្រាល់ ដែលវិទ្យុបារាំងអន្តរជាតិ Rfi ទទួលបាននៅថ្ងៃអង្គារទី១៥ខែកញ្ញា។ តាមសង់ត្រាល់ បញ្ហាប្រាក់ខែមិនបានទូទាត់ ភាពយឺតយ៉ាវនៃការបើកប្រាក់ខែ បញ្ហាប្រាក់បំណាច់កិច្ចសន្យា និងអត្ថប្រយោជន៍នានាតាមច្បាប់ការងារ នៅតែជាបញ្ហាដ៏ធំ ញ៉ាំងឲ្យកម្មករចេញតវ៉ា ឬធ្វើកូដកម្មដើម្បីទាមទារផលប្រយោជន៍ពួកគេ។
