ចិននិងរុស្ស៊ីដាស់តឿនអាមេរិកពីការប្រកួតប្រជែងសព្វាវុធនៅក្នុងលំហអាកាស
សម្ព័ន្ធមិត្តចិននិងរុស្ស៊ីបានព្រមានព្រមគ្នាចំពោះសហរដ្ឋអាមេរិកឲ្យបញ្ចប់សកម្មភាពបង្កើនសព្វាវុធនៅទីលំហអាកាស។ ក្រុងប៉េកាំងប្រាប់ក្រុងវ៉ាស៊ីនតោនថាត្រូវតែបញ្ឈប់សកម្មភាពរៀបចំសង្គ្រាមនៅលំហអាកាស។ ចំពោះក្រុងម៉ូស្គូ លំហអាកាសគួរតែជាទីកន្លែងដែលគ្មានសព្វាវុធគ្រប់ប្រភេទ។ ប្រតិកម្មរបស់រដ្ឋអំណាចិននិងរុស្ស៊ីពេលនេះធ្វើឡើង បន្ទាប់ពីសហរដ្ឋអាមេរិកប្រកាសទទួលស្គាល់ថា ខ្លួនមានអាវុធនៅគន្លងតារាវិថី។
