អ្នកនាំពាក្យរដ្ឋភូមា៖ កម្ពុជាគាំទ្រភូមាឲ្យចូលក្នុងប្លុកអាស៊ានពេញលេញឡើងវិញ
កម្ពុជាបានសន្យាគាំទ្រភូមាឱ្យចូលរួមពេញមុខពេញមាត់នៅក្នុងកិច្ចការអាស៊ានឡើងវិញ ក្រោយភូមាត្រូវបានផាត់ចេញពីប្លុកមួយនេះដោយសាររដ្ឋប្រហារកាលពីឆ្នាំ២០២១។ នេះជាការអះអាងរបស់អ្នកនាំពាក្យរបបសឹកភូមា លោកស្រី ខាំង ខាំងស៊ូ (Khaing Khaing Soe) នៅក្នុងបទសម្ភាសជាមួយប្រព័ន្ធផ្សព្វផ្សាយភូមា The Irrawaddy បន្ទាប់ពីទស្សនកិច្ចរបស់ប្រធានាធិបតីភូមា លោក មីន អ៊ុងឡាំង នៅកម្ពុជានាសប្តាហ៍កន្លងទៅ។
