អឺរ៉ុបបើកជំនួបកំពូលនៅហ្វាំងឡង់ ដើម្បីពង្រឹងវត្តមានការពារសន្តិសុខនិងអត្ថប្រយោជន៍នៅតំបន់អាកទិក
ក្រុមប្រទេសអឺរ៉ុប១២ប្រទេស បានបើកជំនួបកំពូលនៅខាងជើងហ្វាំងឡង់ មាត់ទ្វារតំបន់ប៉ូលខាងជើង សមុទ្រទឹកកកអាកទិក។ ប្រឈមនឹងការគំរាមសន្តិសុខ ពីសំណាក់រុស្ស៊ី ព្រមទាំងមហិច្ឆតាលោភលន់របស់លោកដូណាល់ ត្រាំ នៅកោះហ្ក្រូអិនឡង់ដ៍ផង ក្រុមប្រទេសអឺរ៉ុបបានអំនាវនាវ ឲ្យសហភាពអឺរ៉ុបត្រូវតែពង្រឹងវត្តមាននៅតំបន់អាកទិក ឲ្យបានច្រើន។ ជាងនេះទៀត តំបន់នេះ អាចនឹងក្លាយជាផ្លូវធ្វើដំណើរថ្មីរបស់នាវាដឹកទំនិញចិន ដែលអាចធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធជីវៈចម្រុះ។
