មន្ទីរបញ្ចកោណទទួលស្គាល់ថា សង្គ្រាមអ៊ីរ៉ង់បានធ្វើឲ្យអាមេរិកខ្វះគ្រាប់
ក្រសួងការពារជាតិអាមេរិកបានទទួលស្គាល់ជាលើកដំបូងពីការខ្វះគ្រាប់ ព្រោះតែសង្រ្គាមនៅអ៊ីរ៉ង់។ នេះបើតាម អធិការដ្ឋាននៃមន្ទីរបញ្ចកោណ ដែលបញ្ជាក់ក្នុងរបាយការណ៍ស៊ើបអង្កេត ចេញផ្សាយនៅថ្ងៃចន្ទ ទី១៤កញ្ញា។ បើតាមអធិការដ្ឋាននៃក្រសួងការពារជាតិអាមេរិកដដែល សង្គ្រាមនៅអ៊ីរ៉ង់បានធ្វើឲ្យអាមេរិកចំណាយប្រាក់ចំនួនជាង ២២,៣ ពាន់លានដុល្លារ ដោយគ្រាន់តែគិតពីការចំណាយថ្លៃគ្រាប់រំសេវ។
