Depository of News

មន្ត្រីអាវុធហត្ថដែលបើកបុកមនុស្សទាំងស្រវឹងនឹងត្រូវដាក់ទណ្ឌកម្ម បន្ថែមពីលើច្បាប់ចរាចរណ៍

newsdepo.com · world

មន្ត្រីកងរាជអាវុធហត្ថម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីបើករថយន្តពាក់ស្លាកលេខ ខេមរភូមិន្ទទៅបុករថយន្តជាច្រើនគ្រឿងទៀតដែលកំពុងឈប់នៅភ្លើងស្តុប តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា កាលពីយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦។ នេះជាការបញ្ជាក់របស់ លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធលើផ្ទៃប្រទេសប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី១៥ ខែកញ្ញានេះ។ បើតាមអ្នកនាំពាក្យអាវុធហត្ថដដែលរូបនេះ មន្ត្រីប៉េអឹមដែលបង្កគ្រោះថ្នាក់ចរាចណ៍បានបើកបរទាំងស្រវឹងនឹងត្រូវដាក់វិន័យតាមច្បាប់កងរាជអាវុធហត្ថ បន្ថែមពីលើកំហុសដែលមានចែងក្នុងច្បាប់ចរាចរណ៍ផ្លូវគោក។

Read full article →