ហ្វាំងឡង់ប្រកាសចូលរួមនៅក្នុងប្រព័ន្ធខែលការពារនុយក្លេអ៊ែរអឺរ៉ុប
ហ្វាំងឡង់ ជាប្រទេសជិតខាងរុស្ស៊ី បានប្រកាសចូលរួមនៅក្រោមប្រព័ន្ធឆ័ត្រនុយក្លេអ៊ែរអឺរ៉ុប ដែលជាគំនិតផ្តួចផ្តើមរបស់ប្រមុខរដ្ឋបារាំងកាលពីខែមីនា ឆ្នាំ២០២៦។ ហ្វាំងឡង់នឹងក្លាយជាប្រទេសអឺរ៉ុបទី១០ ដែលបានចូលរួមនៅក្នុងប្រព័ន្ធខែលការពារមួយនេះ។ ការសម្រេចចិត្តយ៉ាងដូច្នេះត្រូវប្រកាសឲ្យដឹងនាឱកាសកិច្ចប្រជុំកំពូលសន្តិសុខតំបន់អាកទិក ដែល ហ្វាំងឡង់ ធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃចន្ទ ទី១៤ កញ្ញ។
