កម្ពុជា និងឡាវប្តេជ្ញារួមគ្នាដោះស្រាយសំណល់ជាតិផ្ទុះពីសង្គ្រាម
កម្ពុជា និងឡាវបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរួម ក្នុងការលើកកម្ពស់គោលដៅ និងគោលការណ៍មនុស្សធម៌ សម្រាប់ការដោះស្រាយបញ្ហាគ្រាប់មិនទាន់ផ្ទុះ និងសំណល់ជាតិផ្ទុះពីសង្គ្រាមឥណ្ឌូចិនដែលបន្តប៉ះពាល់ដល់ប្រជាជន និងសហគមន៍នៅក្នុងប្រទេសទាំងពីរ។ ការបញ្ជាក់នេះធ្វើឡើងក្នុងជំនួបទ្វេភាគីរវាងលោក លី ធុជ អនុប្រធានទី១ នៃអាជ្ញាធរមីនកម្ពុជា និងលោក ថុងសាវាង ភូមិវិហាន រដ្ឋមន្ត្រីការបរទេសឡាវ នៅទីក្រុងវៀងចន្ទន៍ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦។
