លោកដូណាល់ ត្រាំ និយាយនាំរឿងថាចង់ឃើញប្រទេសអៀរឡង់ និងតំបន់អៀរឡង់ខាងជើងបង្រួបបង្រួមគ្នាជាប្រទេសតែ១
មានវត្តមាននៅទីក្រុងឌូប្លាំង ប្រទេសអៀរឡង់ ថ្ងៃសៅរ៍ទី១២កញ្ញា ក្នុងឱកាសប្រកួតកីឡាវាយហ្គោលមួយ លោកដូណាល់ ត្រាំបានបង្កឲ្យគ្រប់គ្នាភ្ញាក់ផ្អើល ដោយលោកបាននិយាយថា លោកសង្ឃឹមថាប្រទេសអៀរឡង់ និងតំបន់អៀរឡង់ខាងជើងបច្ចុប្បន្នជាទឹកដីអង់គ្លេសនោះ នឹងបង្រួបបង្រួមគ្នាជាប្រទេសតែមួយ។ ប្រាកដណាស់ ដែលការលើកឡើងរបស់លោកប្រធានាធិបតីអាមេរិករូបនេះ បានបង្កឲ្យភាគីអង់គ្លេសមិនសប្បាយចិត្តនោះទេ។ ការបង្កើតរឿងរ៉ាវថ្មីឲ្យមនុស្សចាប់អារម្មណ៍បែបនេះ ក៏អាចជាយុទ្ធសាស្ត្ររបស់លោកត្រាំដែរ ដើម្បីឲ្យគេភ្លេចពីសង្គ្រាមនៅដើមបូព៌ា ដែលលោកជាអ្នកចង ហើយស្រាយទៅវិញមិនរួច។
