អគ្គនាយក Anthropic ទាញសញ្ញាអាសន្នពីគ្រោះថ្នាក់នៃAIឆ្លាតជ្រុល និងអំពាវនាវឲ្យបន្ថយល្បឿន
បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI កំពុងតែដើរលឿនជ្រុលទប់មិនឈ្នះ ហើយអាចបង្កគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ ដល់អាយុជីវិតមនុស្សលោក។ នេះគឺជាការលើកឡើង របស់លោក Dario Amodei អគ្គនាយកក្រុមហ៊ុនបច្ចេកវិទ្យាAI Anthropic ដែលបានបង្ហោះសារអំពាវនាវឲ្យក្រុមហ៊ុនAIទាំងអស់ ត្រូវតែបន្ថយល្បឿនអភិវឌ្ឍ និងយកពេលវេលាគិតគូរដោយប្រុងប្រយ័ត្នបំផុត។ ការអំពាវនាវរបស់លោកអគ្គនាយក Anthropic នេះ ត្រូវបានលោកអគ្គនាយក Open AI និង លោក Elon Musk បង្ហោះសារគាំទ្រថាជាការត្រឹមត្រូវ។
