តើកម្ពុជាត្រូវការពេលប៉ុន្មានដើម្បីអាចទាញវិនិយោគិនសេដ្ឋកិច្ច«ស» ជំនួសឲ្យក្រុមឆបោកអនឡាញ?
តំបន់ប៉ូលសេដ្ឋកិច្ចសំខាន់ៗមួយចំនួននៅកម្ពុជាដូចជា តំបន់ប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ តំបន់បាវិតក្នុងខេត្តស្វាយរៀង និងតំបន់ឆ្នេរក្រុងព្រះសីហនុ ត្រូវបានអ្នកឃ្លាំមើលសង្គមកត់សំគាល់ថា ហាក់មានសកម្មភាពសេដ្ឋកិច្ចចុះថយ។ ចុះថយបន្ទាប់ពីកម្ពុជាបានបើកយុទ្ធនាការបង្ក្រាបក្រុមឆបោកអនឡាញ ដែលធ្វើឲ្យបុគ្គលពាក់ព័ន្ធរត់ចោលទីតាំងសេដ្ឋកិច្ចសំខាន់ៗខាងលើ។ ជាលទ្ធផល ពលរដ្ឋខ្មែរមួយចំនួន ដែលពឹងផ្អែកលើការផ្តល់សេវាកម្មឲ្យក្រុមបុគ្គលទាំងនោះ ក៏ត្រូវបាត់បង់ផលប្រយោជន៍។ អ្នកតាមដានសង្គមលើកឡើងថា កម្ពុជាអាចប្រើពេលពី២ ទៅ ៤ឆ្នាំទៀត ទើបអាចស្តារទំនុកចិត្តអ្នកវិនិយោគសេដ្ឋកិច្ច«ស»ឲ្យចូលមកជំនួសក្រុមឆបោកអនឡាញ។
