ថៃថាមានភស្តុតាងពីការប្រើប្រាសាទព្រះវិហារជាទីតាំងយោធា បន្ទាប់ពីកម្ពុជាទាមទាររកភស្តុតាង
ថៃអះអាងថា ខ្លួនមានភស្តុតាងថា កម្ពុជាបានប្រើប្រាស់ប្រាសាទព្រះវិហារ ជាទីតាំងយោធា និងបានប្រើអាវុធពីតំបន់នេះប្រឆាំងនឹងកងកម្លាំងថៃ។ នេះបើតាមកាសែតថៃបាងកកបុស្តិ៍ ដែលបានចុះផ្សាយនៅថ្ងៃទី១៣កញ្ញា។ ការអះអាងនេះធ្វើឡើងបន្ទាប់ពីកម្ពុជាទាមទារឱ្យថៃបង្ហាញភស្តុតាង ដែលអាចផ្ទៀងផ្ទាត់បាន ពាក់ព័ន្ធនឹងការវាយប្រហារ និងការខូចខាត នៅប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។
