ឥណ្ឌាក្រាលព្រំក្រហមទទួលថ្នាក់ដឹកនាំប្រទេសដែលជាគូប្រជែង និងសត្រូវរបស់អាមេរិក
នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យទី ១៣កញ្ញា ឥណ្ឌាធ្វើជាម្ចាស់ផ្ទះ បើកជំនួបកំពូលBRICS ដោយទទួលស្វាគមថ្នាក់ដឹកនាំប្រទេសមហាអំណាចធំៗ ដូចជា ចិន និងរុស្ស៊ី។ ក្នុងនាមជាម្ចាស់ផ្ទះរៀបចំជំនួបកំពូលក្រុមប្រទេសដែលទើបមានសេដ្ឋកិច្ចរីកលូតលាស់ថ្មី ហៅកាត់ថា BRICS នាយករដ្ឋមន្រ្តីឥណ្ឌាបានទទួលជួបប្រធានាធិបតីអ៊ីរ៉ង់ អាហ្វ្រិកខាងត្បូង និងប្រេស៊ីល ដែលសុទ្ធសឹងជាអមិត្តរបស់អាមេរិក។
