កម្ពុជាលើកទឹកចិត្តឲ្យក្រុមហ៊ុនចិនមកវិនិយោគគ្រឿងបង្គុំយានយន្តអគ្គិសនី និងអេឡិចត្រូនិក
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាលើកទឹកចិត្តឲ្យក្រុមហ៊ុនធំៗរបស់ប្រទេសចិន មកវិនិយោគនៅកម្ពុជានៅក្នុងវិស័យឧស្សាហកម្មបច្ចេកវិទ្យា ដូចជា គ្រឿងបង្គុំយានយន្តអគ្គិសនី អេឡិចត្រូនិក និងកសិ-ឧស្សាហកម្ម ដើម្បីបង្កើនភាពជឿជាក់ និងភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់រួមគ្នារវាងប្រទេសទាំងពីរ។ ការអំពាវនាវនេះធ្វើឡើង នៅក្នុងសុន្ទរកថារបស់ លោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងវេទិកាវិនិយោគ កម្ពុជា-ចិន ដែលរៀបចំឡើង កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នៅខេត្តក្វាងទុង ប្រទេសចិន។
