មេទ័ពកម្ពុជា៖ ការបាញ់គ្រាប់ពិត គឺជាការហ្វឹកហាត់បាញ់ធម្មតា បន្ទាប់ពីការបញ្ចប់វគ្គហ្វឹកហ្វឺន
កងពលធំអន្តរាគមន៍លេខ២ នៃកងទ័ពជើងគោក កំពុងដំណើរការបាញ់គ្រាប់ពិត ដើម្បីត្រួតពិនិត្យគុណភាពអាវុធ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីលានបាញ់គ្រាប់ពិត ស្ថិតក្នុងភូមិសាស្ត្រភ្នំខ្យង នៃស្រុកស្វាយលើ ខេត្តសៀមរាប។ មន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា បញ្ជាក់ថា ការបាញ់គ្រាប់ពិតនេះ គឺជាការហ្វឹកហាត់យោធាធម្មតា បន្ទាប់ពីពួកគេបញ្ចប់វគ្គហ្វឹកហ្វឺន។
