កម្ពុជាត្រូវការពេលជាង១០ឆ្នាំ និងលុយ ១ពាន់លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែករបស់ថៃ
អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(ស៊ីម៉ាក់) លោក ហេង រតនា បានប៉ាន់ប្រមាណថា កម្ពុជាត្រូវចំណាយពេលជាង ១០ឆ្នាំ និងថវិកាប្រមាណ ១ពាន់លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោម ដែលយោធាថៃ បានទម្លាក់មកលើទឹកដីកម្ពុជាក្នុងអំឡុងសង្គ្រាមទាំងពីរលើក កាលពីឆ្នាំ២០២៥។ ការលើកឡើងរបស់អគ្គនាយកស៊ីម៉ាក់ដូចនេះ ធ្វើឡើងនៅក្នុងឱកាសនៃសន្និសីទសារព័ត៌មានមួយ កាលពីរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦។
