ហេតុអ្វីប្រាក់ឈ្នួលគោលរបស់កម្មករកាត់ដេរកម្ពុជា ខ្ពស់ជាងប្រទេសមួយចំនួនក្នុងតំបន់ ?
បច្ចុប្បន្ននេះ កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូបនៅកម្ពុជាទទួលបានប្រាក់ឈ្នួលអប្បបរមាសរុប ២២៩,៥ដុល្លារ ក្នុងនោះ ប្រាក់ឈ្នួលគោលមានចំនួន ២១០ដុល្លារ។ ប្រាក់ឈ្នួលអប្បបរមាសរុបនៅកម្ពុជា គឺខ្ពស់ជាងប្រទេសស្រីលង្កា ភូមា បង់ក្លាដេស ឡាវ ប៉ាគីស្ថាន ឥណ្ឌា និងវៀតណាមដែលមានចាប់ពី ៩៣ដុល្លារ រហូតដល់ ២១១ដុល្លារ។ អ្នកពាក់ព័ន្ធនឹងវិស័យកាត់ដេរខ្លះមានមោទនភាពចំពោះប្រាក់ឈ្នួលអប្បបរមាបច្ចុប្បន្ននៅកម្ពុជា និងខ្លះទៀតយល់ថា គេមិនអាចប្រៀបធៀបរវាងស្ថានភាព និងកត្តាផ្សេងៗរបស់កម្ពុជា ជាមួយប្រទេសទាំងនោះបានទេ។
