អាមេរិករំឭកខួប ២៥ ឆ្នាំ នៃព្រឹត្តិការណ៍មហាភេរវកម្មអាល់កៃដា ដ៏រន្ធត់
១១ កញ្ញា ២០០១ - ១១ កញ្ញា ២០២៦ ថ្ងៃនេះជាខួប ២៥ ឆ្នាំគត់នៃអំពើភេរវកម្មទ្រង់ទ្រាយធំពុំធ្លាប់មានដែលបង្កឡើងដោយក្រុមភេរវជន អាល់កៃដានៅលើទឹកដីអាមេរិក។ ឥស្សរជនជាន់ខ្ពស់ជាច្រើនរូប តួយ៉ាង អតីតប្រធានាធិបតីអាមេរិកចំនួន ៤ រូប ត្រូវបង្ហាញមុខនៅក្នុងទីក្រុង ញូវយ៉ក ដើម្បីរំឭកខួប ២៥ ឆ្នាំនៃការវាយប្រហារដ៏គួរឲ្យរន្ធត់មួយនេះ ។ តែអ្វីជាការកត់សម្គាល់ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងគ្មានវត្តមាននៅទីក្រុងញូវយ៉កទេ ដោយលោកត្រូវទៅចូលរួមពិធីរំឭកខួបនេះនៅមន្ទីរបញ្ចកោណដែលបានរងការវាយប្រហារភេរវកម្មក្នុងថ្ងៃទី១១ កញ្ញា ២០០១ ដូចគ្នា។ គួររំឭកជូនថា មហាភេរវកម្មជាប្រវត្តិសាស្ត្រនេះបានបណ្តាលឲ្យមនុស្សជិត ៣ ពាន់នាក់បាត់បង់ជីវិត និងរបួសជាង ៦ ពាន់នាក។ ក៏ប៉ុន្តែ នៅមានមនុស្សជាង ៩ពាន់នាក់ផ្សេងទៀតបានស្លាប់នៅប៉ុន្មានឆ្នាំក្រោយៗមកទៀត ដោយសារជំងឺប្រព័ន្ធផ្លូវដង្ហើមធ្ងន់ធ្ងរ បន្ទាប់ពីពួកគេបានរងផ្សែងពុល និង ល្អងធូលី យ៉ាងអួរអ័ព្ទ នៅក្រោយការវាយប្រហារលើអគារពាណិជ្ជកម្មភ្លោះ World Trade Center ។ ទុយ ដានែល រំឭកឡើងវិញនូវព្រឹត្តិការណ៍មហាភេរវកម្មមួយនេះកាលពី ២៥ឆ្នាំមុន...
