កម្ពុជាសំឡឹងឃើញផ្កាយរណបដែលខ្លួន ប៉ងចង់ផលិតដោយខ្លួនឯង?
គណៈប្រតិភូកម្ពុជាដឹកនាំដោយរដ្ឋមន្រ្តីក្រសួងប្រៃសនីយ៍ និងទូរទគមនាគមន៍ ត្រូវបានបារាំងអញ្ជើញឲ្យចូលរួមនៅក្នុងសន្និសីទអន្តរជាតិស្តីពីអវកាសនៅទីក្រុងប៉ារីសថ្ងៃទី៩ និងទី១០កញ្ញា។ មានវត្តមានចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចប្រជុំអន្តរជាតិ ជំរុញការសហការជាមួយដៃគូអន្តរជាតិ ក្រុមហ៊ុនឯកជនបរទេសក្នុងវិស័យអវកាស កម្ពុជាមានមហិច្ឆតារបស់ខ្លួន នោះគឺការប៉ងចង់ផលិតផ្កាយរណបដោយខ្លួនឯងនាថ្ងៃអនាគត។ ឈាង បុប្ផាបានជួបគណៈប្រតិភូកម្ពុជានៅGrand Palais ក្នុងទីក្រុងប៉ារីស។
