ធនាគារចិនផ្តល់ហិរញ្ញប្បទានជិត ១ពាន់លានដុល្លារសម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ
ធនាគារនីហរ័ណ-អាហរ័ណចិនបានផ្តល់ហិរញ្ញប្បទានក្នុងទឹកប្រាក់ជិត ១ពាន់លានដុល្លារដើម្បីគាំទ្រគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខានៅទីក្រុងសៀមិន ខេត្តហ្វូជៀន ប្រទេសចិន។ នេះបើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី១១ កញ្ញានេះ។
