HRW៖ កម្ពុជាមិនគួរស្វាគមន៍ លោក មីន អ៊ុងឡាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ
ស្របពេលមេដឹកនាំភូមា លោក មីន អ៊ុងឡាំង កំពុងធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា រយៈពេល២ថ្ងៃ អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) បានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាមិនគួរស្វាគមន៍លោក មីន អ៊ុងឡាំង នោះឡើយ។ តាមសេចក្តីប្រកាសរបស់ Human Rights Watch នៅថ្ងៃទី១១ កញ្ញានេះ កម្ពុជាមិនគួរស្វាគមន៍វត្តមានលោក មីង អ៊ុងឡាំងនោះទេ ព្រោះថាមេដឹកនាំរបបសឹកដែលទើបក្លាយជាប្រធានាធិបតីភូមារូបនេះត្រូវបានតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ចេញដីកាចាប់ខ្លួន ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
