Depository of News

ប្រមុខរដ្ឋ បារាំង ម៉ាក្រុង ៖ អឺរ៉ុបត្រូវក្លាយជាមហាអំណាច អវកាស

newsdepo.com · world

កិច្ចប្រជុំកំពូលស្តីពីអវកាសរយៈពេល ២ថ្ងៃក្នុងទីក្រុងប៉ារីសដែលមានអ្នកចូលរួមជាង ២០០០នាក់បានបិទបញ្ចប់ នៅថ្ងៃព្រហស្បតិ៍ ទី១០ កញ្ញា។ ដោយប្រកាសពីកិច្ចសហការដ៏ជិតស្និទ្ធជាមួយអាល្លឺម៉ង់ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បញ្ជាក់អំពីការវិនិយោគទុនចំនួន ២០ ពាន់លានអឺរ៉ូក្នុងវិស័យអវកាស។ ប្រមុខរដ្ឋបារាំងចង់ឃើញអឺរ៉ុបក្លាយជាមហាអំណាចអវកាសដែលមានកិត្តិយសស្មើមុខមាត់ទន្ទឹមនឹងប្រទេសមហាអំណាចផ្សេងទៀត។ លោក ម៉ាក្រុង បានប្រកាសដូចនេះនៅចំពោះមុខអវកាសយានិក ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងគណៈប្រតិភូ មកពីប្រទេសចំនួន១២០។ សូមស្តាប់ប្រសាសន៍របស់លោក អេម៉ានុយអែល ម៉ាក្រុងដែលប្រែប្រួលដោយ ហេង ឧត្តម៖

Read full article →