ហេតុអ្វីគម្រោងបុរី ឡេង ណាវ៉ាត្រាក្លាយជាបញ្ហាធំ និងអូសបន្លាយរាប់ឆ្នាំ?
ក្រសួងដែនដី តាមរយៈសេចក្តីប្រកាសនៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ បានអះអាងពីការបន្តដឹកនាំសម្របសម្រួលដោះស្រាយវិបត្តិជាប់គាំងក្នុងគម្រោងបុរី ឡេង ណាវ៉ាត្រា ផ្លូវលេខ 6A និងគម្រោងជ្រែមួយរយ បន្ទាប់ពីម្ចាស់គម្រោង គឺលោក ឡេង ណាវ៉ាត្រា បានប្រកាសក្ស័យធន់នាពេលថ្មីៗនេះ។ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ និងអ្នកតាមដានសង្គមមួយចំនួនយល់ថា ក្រសួងដែនដីគួរតែដោះស្រាយបញ្ហាបុរីជាប់គាំងនេះយូរណាស់មកហើយ និងថា ដំណោះស្រាយបច្ចុប្បន្នហាក់ដូចជាយឺតពេល។ ហេតុអ្វីគម្រោងបុរី ឡេង ណាវ៉ាត្រាក្លាយជាបញ្ហាធំ និងអូសបន្លាយរាប់ឆ្នាំ?
