លោក ត្រាំ សន្យាផ្តល់ប្រាក់ ៥ ពាន់ដុល្លារដល់ពលរដ្ឋពេញវ័យ ប្រសិនបើបក្សគាត់ឈ្នះឆ្នោត
ប្រសិនបើគណបក្សសាធារណរដ្ឋឈ្នះក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ នៅដើមខែវិច្ឆិកាខាងមុខ លោក ដូណាល់ ត្រាំ នឹងផ្តល់ថវិកាចំនួន ៥ ០០០ ដុល្លារ ទៅដល់ប្រជាពលរដ្ឋអាមេរិកគ្រប់រូប ដែលមានអាយុពេញវ័យបោះឆ្នោត។ នេះបើតាមការសន្យារបស់ប្រធានាធិបតីអាមេរិក ដែលធ្វើឡើងក្នុងជំនួបមីទីញជាមួយអ្នកគាំទ្រ នៅក្រុងដាឡាស់ នៃរដ្ឋតិចសាស់ ថ្ងៃទី៩កញ្ញា។ ការសន្យានេះត្រូវគេចាត់ទុកជា ការទិញទឹកចិត្តម្ចាស់ឆ្នោត។ តើលោក ដូណាល់ ត្រាំ កំពុងតែឃោសនាប្រជាភិថុត ឬ?
