Depository of News

ប្រទេស​១២គំរាមដាក់​ទណ្ឌកម្មពាណិជ្ជកម្ម​ លើ​​តំបន់​អាណានិគមខុសច្បាប់អ៊ីស្រាអែលនៅតំបន់ស៊ីហ្សកដានី

newsdepo.com · world

ភាពតានតឹងផ្នែកការទូតមានកាន់តែខ្លាំងឡើងរវាងអ៊ីស្រាអែល និងប្រទេសមួយចំនួននៅអឺរ៉ុបទាក់ទិននឹងការដាក់អាណានិគមខុសច្បាប់នៅក្នុងទឹកដីស៊ីហ្សកដានីរបស់ប៉ាឡេស្ទីន។ ប្រឈមនឹងភាពហិង្សាកាន់តែខ្លាំងឡើងរបស់អាណានិគមនជនអ៊ីស្រាអែល រួមទាំងការបិទភ្នែកពីសំណាក់អាជ្ញាធរអ៊ីស្រាអែលទៀតនោះ ប្រទេសអឺរ៉ុបចំនួន ១១ប្រទេស រួមជាមួយកាណាដាបានចេញលិខិតរួមគ្នាប្រកាសពីបំណងចង់ដាក់ទណ្ឌកម្មពាណិជ្ជកម្មជាមួយតំបន់អាណានិគមខុសច្បាប់នៅតំបន់ស៊ីហ្សកដានី។ តែអ៊ីស្រាអែលបានឆ្លើយតបសងសឹងវិញ ដោយបានប្រកាសបិទស្ថានកុងស៊ុលអង់គ្លេសនៅទីក្រុងហ្សេរុយសាឡិម។

Read full article →