ហេតុអ្វី៥០ឆ្នាំក្រោយមរណភាពលោក ម៉ៅ សេទុង និមិត្តរូបនិងស្នាដៃរបស់លោក បន្តចម្រូងចម្រាស?
៩ កញ្ញា ១៩៧៦ - ៩ កញ្ញា ២០២៦ ថ្ងៃនេះ ជាខួប៥០ឆ្នាំនៃមរណភាពលោក ម៉ៅ សេទុង បិតាស្ថាបនិកសាធារណរដ្ឋចិន។ ក្នុងឱកាសខួប កន្លះសតវត្សរ៍នៃមរណភាពអតីតប្រធានគណបក្សកុម្មុយនិស្តចិនរូបនេះ រដ្ឋអំណាចចិនបានធ្វើពិធីប្រារព្ធយ៉ាងអធិកអធមនៅតាមបណ្តាស្ថាប័នរដ្ឋ និងទីលានសាធារណៈសំខាន់ៗដោយតម្រូវឲ្យដាក់តាំងលម្អរូបថត និងរូបសំណាករបស់លោក ម៉ៅ សេទុង។ ក៏ប៉ុន្តែ និមិត្តរូបនិងមត៌កស្នាដៃរបស់បិតាស្ថាបនិកសាធារណរដ្ឋចិនរូបនេះ នៅចោទជាបញ្ហាចម្រូងចម្រាស។ ចម្រូងចម្រាសក៏ព្រោះតែកំណែទម្រង់ «បដិវត្តន៍វប្បធម៌» របស់លោក ម៉ៅ សេទុងបានបណ្តាលឲ្យស្លាប់មនុស្សជាច្រើនលាននាក់។
