UNESCO៖ ប្រាសាទព្រះវិហាររងការបំផ្លិចបំផ្លាញសឹងទាំងស្រុងដោយគ្រាប់ប្លោងយោធាថៃ
ប្រាសាទព្រះវិហារបានរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរស្ទើរទាំងស្រុងដោយគ្រាប់ប្លោងរបស់យោធាថៃនៅក្នុងសង្រ្គាមព្រំដែនរវាងកម្ពុជា និងថៃចំនួន ២លើកកាលពីឆ្នាំ២០២៥។ នេះជាការវាយតម្លៃរបស់អង្គការ UNESCO-ICOMOS ដែលបានឲ្យអ្នកជំនាញចុះទៅពិនិត្យទីតាំងប្រាសាទព្រះវិហារផ្ទាល់កាលពីថ្ងៃទី១ ដល់ថ្ងៃទី៦ មីនាឆ្នាំ២០២៦។
