កម្ពុជាទទូចឲ្យអន្តរជាតិជួយឈឺឆ្អាលរឿងថៃកាន់កាប់ទឹកដីខ្មែរក្រោយបទឈប់បាញ់
ជាថ្មីម្តងទៀត កម្ពុជាទទូចឲ្យសហគមន៍អន្តរជាតិជួយដឹងលឺ និងឈឺឆ្អាល រឿងយោធាថៃបន្តកាន់កាប់ទឹកដីខ្មែរនៅតំបន់ជាច្រើនតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ចាប់តាំងពីក្រោយបទឈប់បាញ់នាខែធ្នូ ឆ្នាំ២០២៥។ ការស្វែងរកកិច្ចអន្តរាគមន៍របស់ភាគីកម្ពុជា ធ្វើឡើងក្នុងបទអន្តរាគមន៍របស់លោក កែ សុវណ្ណ តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ នាសម័យប្រជុំលើកទី៦៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស។
