សង្គមស៊ីវិលក្នុងស្រុកជិត ៥០ អំពាវនាវឱ្យមានការដោះលែងសកម្មជន ធី ថន
នៅក្នុងសេចក្តីថ្លែងការណ៍រួមចេញផ្សាយថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ អង្គការសង្គមស៊ីវិល សហជីពកម្មករ ក្រុមបរិស្ថាន និងបណ្តាញសហគមន៍ចំនួន ៤៧ បានអំពាវនាវឱ្យមានការដោះលែងលោក ធី ថន បន្ទាប់ពីតុលាការបានផ្ទន្ទាទោសលោកឱ្យជាប់ពន្ធនាគាររយៈពេល ៧ឆ្នាំពីបទរួមគំនិតក្បត់។ ក្រុមសង្គមស៊ីវិលទាំងជិត ៥០ ចាត់ទុកការផ្តន្ទាទោសលើលោក ធី ថន ថាជារឿងមិនសមហេតុផល និងហាក់ដូចជាទណ្ឌកម្មមួយដ៍ធ្ងន់ធ្ងរទៅលើភាពសកម្មនិយមរបស់លោក។
