ប្រធានពន្ធនាគារខេត្តប៉ៃលិនត្រូវបានផ្អាកពីតួនាទី បន្ទាប់ពីបែកធ្លាយវីដេអូធ្វើទារុណកម្មអ្នកជាប់ឃុំ
លោក កូវ កឿត ប្រធានពន្ធនាគារខេត្តប៉ៃលិន និងមន្ត្រីពន្ធនាគារខេត្តនេះចំនួន ៣រូបទៀតត្រូវបានផ្អាកតួនាទី បន្ទាប់ពីបែកធ្លាយវីដេអូអំពីការធ្វើទារុណកម្មទៅលើអ្នកជាប់ឃុំក្នុងពន្ធនាគារខេត្តប៉ៃលិន កាលពីពេលថ្មីៗនេះ។ នេះជាការបញ្ជាក់របស់ លោក ឃៀង សុណាឌីន អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារដែលប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅព្រឹកថ្ងៃ៨ ខែកញ្ញានេះ។
