ការកសាងផ្លូវក្រវាត់ព្រំដែននៅភាគខាងកើតកម្ពុជាសម្រេចបានជាង ៩៨ភាគរយនៃផែនការរួម
ក្នុងរយៈពេល ២០ខែកន្លងទៅនេះ ក្រុមការងារចំពោះកិច្ចកសាងផ្លូវក្រវាត់ព្រំដែននៅភាគខាងកើតប្រទេសកម្ពុជាសម្រេចបានប្រមាណ ៩៨,៨៧ភាគរយ នៃផែនការរួម ដែលមានប្រវែងផ្លូវសរុប ២៦៤,៤០ គីឡូម៉ែត្រ។ នេះបើតាមការបញ្ជាក់នៅលើហ្វេសប៊ុកផ្លូវការរបស់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ខណៈដែលគម្រោងនេះចាប់អនុវត្តពីខែធ្នូ ឆ្នាំ២០២៤ មកដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦។
